Tuesday, November 5, 2013

កិច្ចសម្ភាសន៏ជាមួយបងប្រុស សីថា

កាលពីថ្ងៃ​ សុក្រ ទី៣១ ខែ តុលា ឆ្នាំ២០១៣ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប សិស្ស​ផ្នែក​ទំនាក់ទំនងសង្គម និង សារពត៏​មានបាន​ធ្វើកិច្ចសម្ភាសន៏​មួយជាមួយបងប្រុស សីថា ដែរគាត់​ជា​អ្នក​ចំអិនម្ហូបអាហារសម្រាប់សាលា​បច្ចេកទេសដុនបូស្កូទំាងមួល ហើយគាត់​ជាជន​ពិការ​សំលេង(គរ)​ដែលកិច្ចសម្ភាសន៏​នេះ​ធ្វើ​ឡើង​ដើម្បីចង់ដឹងអំពីជីវិតពិត និង ការ​តស៊ូ​របស់​គាត់ក្នុង​ជិវិត​ តាំ​ងពីតូច​រហូត​មកដល់​សព្វថ្ងៃនេះថាមានការលំបាកអ្វីខ្លះ។

ការចុះកម្មសិក្សានៅស្ថានីវិទ្យុជាតិ ៩ មករា ខេត្តកំពត


កាលពីព្រឹកថ្ងៃអង្គារ៏ទី៥ ខែវិច្ចការសិស្ស​និស្សិត​នៃ​​សាលាបច្ចេក​ទេស​ដុនបូស្កូកែប និង ខេត្ត​ព្រះសីហនុ​បានចុះកម្មសិក្សាមួយនៅស្ថានីវិទ្យុ​មួយកន្លែងដែលមានរយៈពេលមួយម៉ោង ចាប់​ពីម៉ោង 9:00 ដល់ 10:00 ព្រឹកនៅ​ស្ថានី​វិទ្យុ​ជាតិ​កម្ពុជា 7 មករា FM 99:70MHZ ដែរមាន​កំរិការ​ផ្សាយ​ចេញ ពីរគីឡូវ៉ាត់​ ការចុះធ្វើ​កម្ម​សិក្សា​នេះ​ផងដែរធ្វើឡើង​ដើម្បី​ទទួល​យក​បទពិសោធ​ន៏​ ​និង ចំនេះ​​ដឹង​ការងារខាងពិធីករពិធីការនី។ ការ​ចុះកម្មសិស្សានេះមានការចូលរួមពី លោកគ្រូម៉ៃ​ខល និង លោក តាវ៉កាន់ ដែរជាអ្នកស្មាក់ចិត្ត​បង្រៀននៅសាលាផ្នែក ការផលិតកម្មវិធីវិទ្យុ និង លោកគ្រូ តុលា ដែលជាប្រធាន​ផ្នែក​ទំនាក់​ទំនងសង្គមផ្ទាល់ ព្រមជាមួយលោកគ្រូ ប្រាក់​សាខន និង លោកគ្រូ​ ង៉ែតងៀន​ ។ដោយយោង​តាមសំដីផ្ទាល់របស់លោកពូ ជា ធនវុឌ្ឍី ប្រធាន​ការិយាល័យ​រដ្ឋបាលវិទ្យុ និង​ លោក ជា តិចជ៉ុន ជាប្រធានការិយាល័យវិទ្យុ បានមាន​ប្រសាសន៏ថា​​៖ ​វិទ្យុជាតិ​កម្ពុជា ៧ មករានេះបានសម្ភាន៏ដាក់អោយប្រើប្រាស់នៅថ្ងៃ ទី២០ ខែ កក្ដដា ឆ្នាំ២០០៨ ក្រោមការ​ជួយ​ឧបត្តមពី កញ្ជាប់ថវិការរដ្ឋ និង ក្រុមហ៊ុនអាជីវកម្មសោទស្សន៏ ហើយវិទ្យុនេះបង្កើត​ឡើងក្នុង​គោលបំណង ផ្ដល់ពត៏មានទៅដល់ប្រជាពលរដ្ឋ ទទួលពត៏​មានពី
ប្រជាពលរដ្ឋ និង ការកំសាន្ត។ហើយដំបូងឡើយវិទ្យុនេះបង្កើត​ឡើងក្រោមការ​ជួយពីប្រទេសវៀតណាម និង មានការ​ផ្សាយ​បន្ដពីវិទ្យុ ABC

Monday, November 4, 2013

ពិធីសម្ភោធ មណ្ឌលយុវជន​លោកពុករួរ និង​ អាងទឹក

កាលពីព្រឹកថ្ងៃទី ព្រហស្បត៏ ទី ៣១​ ខែ តុលា ឆ្នាំ២០១៣​ នៅសាលាបច្ចេកទេស ដុនបូស្កូខេត្ត កែបបានប្រារព្ធកម្មវិធី សម្ភោធ មណ្ឌលយុវជនលោកពុករួរ និង​ អាងទឹងរួមជា មួយនឹងផ្ទះស្នាក់ អ្នកគ្រូស្រីដែលទើបបានកសាងរួចហើយ។ដែលក្នុងកម្មវិធីនេះក្រោមអធិបតីភាពលោក ជ្មីតអីស្ម៊ែរ អូលីវីយេ ​ អភិបាលព្រះសហគមន៏ភូមិភាគភ្នំពេញ ហើយនិង លោកពុក ​លី​ សំណាងដែល  ជាអធិការ នៃសាលាបច្ចេកដុនបូស្កូខេត្តកែប ព្របជាមួយនឹកលោក ឪពុក ចន ដែលជាអធិការ នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ និងអ្នកស្មក្រ័ចិត្តជាច្រើនរូបទៀត លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស នៃសាលាបច្ចេកទេសដុនបូស្កូទំាងមូល។ដែលកម្មវិ ធី​នេះបាន​ប្រារព្​ធចាប់ផ្ដើមនៅម៉ោង 2:30 ដល់ម៉ោង 4:45 ល្ងាច ហើយក៏មាន​សំដែលជូន​នូវរបាំណំាណាវ ចង្វាក់តាឡុង ម៉ាកឌីស៉ន់ និង របាំជូនពរ័ជូនទស្សនាផងដែរ។

Sunday, April 28, 2013

មូលហេតុនៃជំងឺមហារីក

កោសិកា​គឺជា​ផ្ទាំង​សំណង់​ដែល​ផ្សំ​ឡើង​ពី​វត្ថុ​មានជីវិត​។ជំងឺមហារីក​កើត​លេច​ចេញ​មក​ពី​កោសិកា​ធម្មតា​នៃ​រាងកាយ​។ កោសិកា​ធម្មតា​បង្កើន​ខ្លួន​កាន់តែ​ច្រើន​ឡើង​កាលណា​រាងកាយ​ត្រូវការ រួច​ស្លាប់បាត់​ទៅ​កាល​បើ​រាងកាយ​លែង​ត្រូវ​ហើយ​។ ជំងឺមហារីក​កើត​លេច​ចេញ​មក​នៅពេលណា​ដែល​កោសិកា​នៅក្នុង​រាងកាយ​កើនឡើង​ច្រើន​លើសលប់​មិន​អាច​ត្រួតត្រា​បាន និង​យ៉ាង​លឿន​។ វា​ក៏​អាច​នឹង​កើតឡើង​ដែរ​នៅពេល​ណា​ដែល​កោសិកា ស្លាប់​ខ្លួន​ទៅវិញ​។​
​មាន​ជំងឺ​មហារីក​ច្រើន​ប្រភេទ ដែល​អាច​នឹង​កើតមាន​ស្ទើរតែ​នៅក្នុង​គ្រប់​សរីរាង្គ​ឬ​ជាលិកា មាន​តាំងពី​សួត ពោះវៀន​ធំ សុដន់ ឆ្អឹង ឬ​ជាលិកា​សរសៃប្រសាទ​ឡើងទៅ​។​
មូលហេតុដែលបណ្ដាលឲ្យកើតជំងឺមហារីកមាន
  •  បង់​សែន​និង​សារ​ជាតិគីមី​ដទៃទៀត​
  •  ផ្សិត​ពុល​មួយចំនួន និង​សារជាតិ​ពុល​មួយបែប​ដែល​អាច​រស់​បាន​នៅ​លើ​ដើម​សណ្តែកដី (aflatoxins)
  •  វីរុស​មួយចំនួន​
  • កាំរស្មី​
  • ពន្លឺព្រះអាទិត្យ​
  • ថ្នាំជក់​

មាន​ជំងឺ​មហារីក​បី​ប្រភេទ​ដែល​ធ្វើ​ឲ្យ​បុរសៗ​ស្លាប់​ច្រើន​ជាង​គេ​នៅ​សហរដ្ឋអាមេរិក គឺៈ​
  • មហារីក​ប្រូ​ស្តា​ត​
  • មហារីក​សួត​
  • មហារីក​ពោះវៀនធំ​។

ជំងឺមហារីកទាំងដប់ប្រភេទមាន
  1. ជំងឺមហារីកក្រពេញប្រូស្ដាត
  2. មហារីកពោះវៀនធំ
  3. មហារីកប្លាកនោម
  4. មហារីកបំពង់ក និងក្រអូមម
  5. ជំងឺមហារីកស្បែក
  6. មហារីកតំរង់នោម
  7. មហារីកគ្រាប់ឈាម
  8. មាហារីកលំពែង
  9. មហារីកសួត
បើចង់មើលពត៏មានលំអិតសូមចុចដូចនៅទីនេះ​ www.health.com.kh















Saturday, April 27, 2013

ជំងឺមហារីក


អាមេរិចឡាទិនកុំពុងទទួលការកំរៀមកំហែងពីជំងឺមហារីក
អ្នកជំនាញការខាងរោគមហារើកបានស រសេរថា ជំងឺ មហារីកគំរាមកំហែងយ៉ាងខ្លាំងទៅ ដល់អាយុយជីវិត​ប្រជាជន​ប្រទេសអាមេរិចឡាទិន។ពូកគេបាននិយាយ​ថាជំងឺមហារើកមានការធ្លាក់ចុះ ប៉ុន្តែច្រើននៅតាម​បណ្ដាល​​​ប្រទេសអាមេរិចនិង​ទ្វិបអឺរ៉ុបប៉ុន្តែចំនួនអ្នកស្លា​ប់នៅតែមិនទាន់មានការធា្លក់ចុះនោះទេ គឺដោយ​សារ​តែ​ការ​ធ្វើរោគវិនិច្ឆ័យ​និងទទូលការព្យាបាលយឺត​ចំពោះ​ប្រជាជនក្រីក្រទើបធ្វើឲ្យមានអ្នកស្លាប់ច្រើន។ពូកគេបាន​និយាយទៀត​ថាពូកគេគ្នាន​សង្ឃឹមនិង​រស់​ទេនៅពេលដែលកើតជំងឺមហារើកហើយការស្លាប់ដោយសារជំងឺនេះក្លាយជារឿងធម្មតាទៅហើយនិងមិនមានប្រទេសណាអាចដោះស្រាយពីបញ្ហាញនេះបានទេ។អ្នកជំនាញ​ការខាងរោគ​មហារីក​បាន​កំពុងធ្វើ ឲកាស្រាវជ្រាវគ្រោះ​ថ្នាក់ហើយករណីដែល​បណ្ដាលឲ្យ​មានជំងឺនេះនៅ​បណ្ដាល​ប្រទេស​ដូចជា៖អាមេរិចឡាទិន តំបន់ការាបៀន និងប្រទេស​ជាច្រើនទៀតដូចជា អាហ្សងទិន​ បាហាម៉ា ប៉ូលីវ៉ា ប្រេស៊ីល ឆាលិស កូឡាំបៀរ និងមានបណ្ដាលប្រទេសជាច្រើនទៀត។
ការ រោយ​ការណ៏ជាផ្លូវការថា អ្នកឯទេសបានធ្វើសន្និសិទ្ននៅប្រទេសសេអ៊ូល ប៉ូឡូញ ប្រេស៊ីល​ ពូក គេនិយាយពីបញ្ហាញនៃការរើកដុះដាលជំងឺមហារីកនេះ ហើយនិងចំនួនមនុស្សដែលនៅរស់ ។
ប្រភពពត៏មានពី​ប៊ីប៊ី​ស៊ី 
 ដោយ​  Darragh MacIntyre



Friday, April 26, 2013

សិក្ខាសាលា










សិក្ខាសាលាស្ដីអំពីភូមិឃុំមានសុវត្តិភាពដែលមានការចូលរួមពីអភិបាលខេត្តនិងគណៈអភិបាលខេត្តព្រមទំាងមន្ដ្រីប៉ូលិស លោកគ្រូអ្នកគ្រូ និងសិក្សានុ សិស្សទំាងអស់ នៅសាលាបណ្ដុះ ណ្ដាល វិជ្ជាជីវះក្រុងកែទាំងអស់ ដែលគោលនយោបានភូមិឃុំមានសុវត្តិភាពមានប្រាំបួនចំនុចសំខាន់ៗគឺ៖
  • ការលុបបំបាត់ការរំលោបបំពានផ្លូវភេព និងការជូញដូរផ្លូវភេទ
  • ការជូញដូរគ្រឿងញៀន
  • គ្រោះថ្នាក់ចរាចរណ៏
  • គ្រោះធម្មជាតិ
  • គ្នានក្មេនក្មេងទំនើង
  • គ្រោះថ្នាក់យន្តភន់មិនទាន់ផ្ទុះ
  • គ្នានកុងត្រូលខុសច្បាប់
  • គ្នានការលូចឆក់ប្លន់
  • គ្នានល្បងស៊ីសង
  •  

Tuesday, April 23, 2013

ការបង្ក្រាបគ្រឿនញៀន


ការបង្រាបគ្រឿងញៀនដោយសំងាត់របស់សមត្ថកិច្ចនៅផ្ទះ សំណាក់
  • ·         បញ្ជូនអត្ថបទពី ស្រីណា កោះសន្ដិភាព
  • ·         ថ្ងៃ​ អង្គារ៏ ទី២៣ ខែមេសា ឆ្នាំ២០១២ ម៉ោង១៤:៣០

ការជូនដូរគ្រឿងញៀននូវតែមានជាបន្តបន្តាប់ ទោះជាមានការបង្គ្រាជាញឹកញាប់ក៏ដោយ​ដូចជា​នៅ​ថ្ងៃអង្គារ៏ទី២៣ខែមេសានេះ គណៈមេបញ្ជាការឯកភាពខណ្ឌទូលគោក ដែលដឹកនាំ​ដោយសំាង សុភៈវិចិត្រ អភិបាលរងខណ្ឌទួលគោក និងការចូលរូមពីកងរាជអាវុធហត្ថ​ នគរបាល ចៅសង្កាត់​ និងមន្រ្ដីសាលាដំបូងរាជធានីភ្នំពេញផងដែរបានចុះត្រួតពិនិត្យ​នៅ​ ផ្ទះសំណាក់មួយកន្លែងឈ្មោះ ខេមបូយូណាយធីត​ ដែលមានទីតំាងអគារលេខ៥៩ ​ ផ្លូវលេខ២៣០ ក្រុង៥០ ភូមិ៨​សង្គាត់ផ្សារ​ដើមគ​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ដែលបានឃាត់ខ្លួននារីវ័យក្មេងរូបស្រស់ម្នាក់អាយុ២០ឆ្នាំ រួចជាមួយវត្ថុតាងមួយចំនួនដូចជាគ្រឿងញៀនយ៉ាមា មានសញ្ញាTMពណ៏លឿង៩គ្រាប់ ជញ្ជីង​ សម្រាប់ថ្លឹង​គ្រឿងញៀនចំនូន២ ថងតូចៗសម្រាបច្រកគ្រឿនញៀនមួយចំនួន​ ព្រមទាំង​ឧបករណ៏​សម្រាប់ជក់ថ្នាំញៀនមួយចំនួនធំទៀតផង។ បើតាមប្រភពព័ត៏មានបានអោយដឹងថា ដោយមាន​ការ​ស្រាវជ្រាវ​​ពីសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទូលគោក ដឹងថានៅផ្ទះសំណាក់​ខាងលើមាន​ភ្ញៀវជួល​ស្នាក់​​នៅបន្ទប់លេខ២០១ ជាន់ទី៣ដើម្បីជួញដូរគ្រឿងញៀន ទើបគណៈមេបញ្ជាការខណ្ឌរាយ​ការណ៏ទៅព្រះរាជអាជ្ញាសុំគោលការចូលឆែកឆេរតែម្ដង។ហើយក៏បានឃាត់ខ្លួនស្រ្ដីរូបស្រស់ម្នាក់រួម​ជាមួយ​វត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ទូលគោកដើម្បីចាត់ការទៅតាមច្បាប់ ទោះបីជាស្រ្ដីរូបនេះបានអះអាងថា គ្រឿងញៀនទាំង​នោះជារបស់​សង្សារខ្លួនក៏ដោយ។