ការបង្រាបគ្រឿងញៀនដោយសំងាត់របស់សមត្ថកិច្ចនៅផ្ទះ សំណាក់
- · បញ្ជូនអត្ថបទពី ស្រីណា កោះសន្ដិភាព
- · ថ្ងៃ អង្គារ៏ ទី២៣ ខែមេសា ឆ្នាំ២០១២ ម៉ោង១៤:៣០
ការជូនដូរគ្រឿងញៀននូវតែមានជាបន្តបន្តាប់
ទោះជាមានការបង្គ្រាជាញឹកញាប់ក៏ដោយដូចជានៅថ្ងៃអង្គារ៏ទី២៣ខែមេសានេះ គណៈមេបញ្ជាការឯកភាពខណ្ឌទូលគោក ដែលដឹកនាំដោយសំាង សុភៈវិចិត្រ
អភិបាលរងខណ្ឌទួលគោក និងការចូលរូមពីកងរាជអាវុធហត្ថ នគរបាល ចៅសង្កាត់
និងមន្រ្ដីសាលាដំបូងរាជធានីភ្នំពេញផងដែរបានចុះត្រួតពិនិត្យនៅ ផ្ទះសំណាក់មួយកន្លែងឈ្មោះ ខេមបូយូណាយធីត
ដែលមានទីតំាងអគារលេខ៥៩ ផ្លូវលេខ២៣០ ក្រុង៥០ ភូមិ៨សង្គាត់ផ្សារដើមគ ខណ្ឌទួលគោក
រាជធានីភ្នំពេញ។ដែលបានឃាត់ខ្លួននារីវ័យក្មេងរូបស្រស់ម្នាក់អាយុ២០ឆ្នាំ
រួចជាមួយវត្ថុតាងមួយចំនួនដូចជាគ្រឿងញៀនយ៉ាមា មានសញ្ញាTMពណ៏លឿង៩គ្រាប់ ជញ្ជីង
សម្រាប់ថ្លឹងគ្រឿងញៀនចំនូន២ ថងតូចៗសម្រាបច្រកគ្រឿនញៀនមួយចំនួន ព្រមទាំងឧបករណ៏សម្រាប់ជក់ថ្នាំញៀនមួយចំនួនធំទៀតផង។
បើតាមប្រភពព័ត៏មានបានអោយដឹងថា ដោយមានការស្រាវជ្រាវពីសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទូលគោក
ដឹងថានៅផ្ទះសំណាក់ខាងលើមានភ្ញៀវជួលស្នាក់នៅបន្ទប់លេខ២០១ ជាន់ទី៣ដើម្បីជួញដូរគ្រឿងញៀន
ទើបគណៈមេបញ្ជាការខណ្ឌរាយការណ៏ទៅព្រះរាជអាជ្ញាសុំគោលការចូលឆែកឆេរតែម្ដង។ហើយក៏បានឃាត់ខ្លួនស្រ្ដីរូបស្រស់ម្នាក់រួមជាមួយវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌ
ទូលគោកដើម្បីចាត់ការទៅតាមច្បាប់ ទោះបីជាស្រ្ដីរូបនេះបានអះអាងថា
គ្រឿងញៀនទាំងនោះជារបស់សង្សារខ្លួនក៏ដោយ។
0 comments:
Post a Comment