Wednesday, February 20, 2013

រឿងសត្វឃ្មុំ​​​



បូស៊ី​(Buzzy Bee)គឺជាឃ្មុំមួយដែលមិនចូលចិត្តឃ្មុំដ៏ទៃទៀតទេ ឃ្មុំផ្សេងៗ​ទៀតធ្វើដំណើរ​យ៉ាង​ពិបាក​ដើម្បីស្វែងរកក្រេមទឹកលម្អងសម្រាប់ពួកគេ ចំណែកឃ្មុំបូស៊ី​(Buzzy Bee)វិញបាន​សំងំពូន​ក្រេបលំអង​ផ្កា​ធូលីយ៉ាងសប្បាយរីករាយវាមានរស់ជាតិផ្អែមណាស់ បន្ទាប់មកអស់វាក៏បានទៅក្រេបលម្អង​ផ្កា​ហៀនសិន​(Hyacinths)​បន្តទៀតដែលមានរស់ជាតិផ្អែមជាងអាមួយមុនទៅទៀត ដល់ពេលវាក្រេបអស់ វាក៏បានហើរបន្តទៀតក៏បានប្រទះផ្កាម្យ៉ាងដែលមានរស់ជាតិផ្អែមជាងផ្កាមុនៗរាប់រយដង ធ្វើអោយ​វា​ក្រេបភ្លេចគិត រហូតដល់ពោះវាឡើងកំប៉ាងហើរទៅមុខទៀត​មិនរួចក៏ធ្លាក់មកដី​ហើយវា​ក៏ស្រែក​អូយជួយខ្ញុំផងៗ ជាសំណាងមានឃ្មុំផ្សេង​​ទៀតបានហើរមកដល់ទីនេះ​ដែរ ឃ្មុំបូស៊ី​(Buzzy Bee)ក៏​បានសុំអោយគេជួយ ហើយឃ្មុំទាំងនោះក៏បានជួយ តែទោះជាគេខំជួយតាងឡើង​ម្ដងហើយៗ​ទៀតយ៉ាង​ណាក៏​មិនរួចដែរព្រោះពោះវាធំពេក។

ដោយ ខារ៉ូម៉ូរី

0 comments:

Post a Comment