Thursday, March 13, 2014

ការចុះទស្សនកិច្ច

កាលពីព្រឹកថ្ងៃ ព្រហស្បន៏ ទី ១៣ ខែ មិនា​ ឆ្នំា២០១៤ នេះនៅបរិវេនវត្តកំពូលមាស ហៅវត្ត ប្រឡាយដែលស្ថិតនៅ ភូមិភ្នំតូច ឃុំកណ្ដោ ស្រុកទឹកឈូ ខេត្តកំពត  បានបើកកម្មវិធីមួយ​ស្ដីអំពីការនិយាយដោយសេរី និង ភាពទុកចិត្ត ដែលមានការចូលរួមពីអ្នកផលិតកម្មវិធីវិទ្យុជាតិ ៩ មករា សិស្សា​នុសិស្ស​នៃសាលា​បច្ចេកទេស​ដុន​បូស្កូខេត្តកែប និង ប្រជាពលរដ្ឋ​នៅក្នុង​ភូមិខាងលើ​ ព្រមទាំងសិស្សមកពី​វិទ្យាល័យមាន រិទ្វ អង្គការ Epic art កម្មវិធីបើកឡើង ក្រោមប្រធានបទ ការអនុវត្តច្បាប់ទប់ស្កាត់អំពើ​ហិង្សាក្នុងគ្រួសារ។ក្នុងនោះក៏មានវាក្មិន​ចូលរួម​ចំនួន បួន រូប គឺលោក ជយ័ ផានិត លោក ជា ភីរ៉ា និង លោក​ សេ វណ្ណា។ក្នុងកម្មវិធីនេះក៏មាន​ការចោទសួរជាសំនួរពីប្រជាពលរដ្ឋ និង សិស្សានុសិស្ស ទៅកាន់វាក្មិន ធ្វើការបកស្រាយស្ដី អំពី​សិទ្ងិ ច្បាប់ និង ការទប់ស្កាត់អំពើហិង្សាក្រុុងគ្រួសារ។ក្នុងគោលបំណងដើម្បី អោយប្រជាពល​រដ្ឋយល់ច្បាស់អំពីសិទ្ធ និង ច្បាប់ភាពស្មើរគ្មារវាងប្ដី ប្រពន្ធ។





















Friday, March 7, 2014

ក្មេងអាយុចាប់ពី០​ដល់៧ឆ្នាំ

តាមទស្សនៈចិត្តវិទ្យាមួយបាននិយាយថា ម្ដាយគឺ ជាអ្នកនែនំាកូនអោយដើរក្នុងសង្គមនិង ជាអ្នក បង្ហាត់បង្រៀនកូនអោយចេះនិយាយ​ និង អប់រំចរិតលក្ខណកូនច្រើនជាងបុរស។
ធម្មជាតិនៅក្មេង ប្រុសគឺបានមើលម្ដាយរបស់ខ្លួនដូចជាប្រពន្ធ នៅពេលដែលឪពុករបស់គេបំបែកដូច នេះហើយ បានជាគេគិតថានៅពេលដែលគេ ធំឡើងគេនិងរកស្រីណា ម្នាក់ដែលដូចម្ដាយរបស់គេធ្វើជាប្រពន្ធ។ហើយគេឆ្ងល់ថាហេតុអ្វី បានជាម្ដាយរ បស់គេ ស្រលាញ់បុរស់ម្នាក់នេះ?ប្រសិនជាម្ដាយរបស់គេស្រលាញ់

បុរស់ម្នាកនេះ គឺពីព្រោះតែបុរស់ម្នាក់  នេះគឺជាបុរស់ ពិតប្រាកដ  និង​ ជាបុរស់ដែលល្អម្នាក់  ដូច្នេះហើយប្រសិនខ្ញុំ ក្លាយជាបុរស់ម្នាក់នោះ ឬប្រសើរជាងគាត់ ខ្ញុំនិង​ក្លាយជាបុរស់ម្នាក់ដែលល្អម្នាក់ ដូច្នេះបានជាគេមានចរិតលក្ខណៈដូចឪពុក
ចំនែក្មេងស្រីក៏ដូចគ្នាដែរគេមើលឪពុក និងនៅក្នុងគោលគំនិតថាឪពុកគឺជាបុរសដ៏អស្ចារ្យម្នាក់​ហើយនៅពេលដែលគេធំឡើងគេនិងរកបុរសម្នាក់ដែលដូចទៅនិង ឪពុករបស់គេ។


ការនំាចូលសម្ភារៈ នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប


កាលពីព្រឹកថ្ងៃ សុក្រ ទី ៧ ខែ មិនា​ ឆ្នំា ២០១៤នេះនៅសាលាបច្ចេកទេសដុន​បូស្កូខេត្តកែប​បានទទួលសម្ភារៈមួ​យកុង​កាណឺធំ ដែលជាការឧបម្ភត្តពី ទីក្រុងញ៉ូយ៉ក នៃសហរដ្ឋអាមេរិចរបស់អង្គការ SALESIANMISSIONS តាមរយះមួលនិធិ​ដុនបូស្កូកម្ពុជា ដែរសម្ភារៈទំាងនោះរួមមាន តុសម្រាប់រុញម្ហូប ក្ដាខៀនសរសេរដីស និង ហ្វឺត តុសម្រាបសិស្ស កៅអី ទូមានថត កៅអីធ្វើអំពីអ៊ីណុក ហើយសម្ភារៈប្រើសម្រាប់ជំនួយដល់ការសិក្សា​របស់របស់សិស្សនិសិត្សនៃសាលាប​ច្ចេកទេសដុនបូស្កូខេត្តកែប។


Friday, February 21, 2014

បុរស់ក្លាហានហ៊ានចាប់ពស់ទំាងរស់

កាលពីថ្ងៃ សុក្រ ទី ២១ ខែ កុម្ភៈ ឆ្នំា២០១៤ថ្មីៗកន្លងទៅនេះ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបស្ថិតនៅភូមិថ្មី សង្កាត់​ព្រៃធំ ក្រុងកែបខេត្តកែប យុវជន​ក្លាហាន​ម្នាក់បាន​ចាប់ពស់​សង់សឿមួយក្បាល​ដែលមានទ​ម្ងាន់​ប្រហែល ៣ គី​ឡូក្រាម ប្រវែងប្រហែល ២​ ម៉ែត ដោយយាង​តាមសំដី​របស់អ្នកដែលបានឃើញ​ហេតុការណ៏នេះបានអោយដឹងថា យុវជនដែលចាប់បានពស់នេះ​បាននៅនឹងកន្លែង​កើតហេតុផ្ទាល់មានឈ្មោះថា មិត ខ្មៅ រៀននៅផ្នែក​សណ្ឋគារ និង ត្រូូវបានយកមកបន្តដោយ យុវជន ប៊ុន ថៃរៀននៅផ្នែកអគ្គីសនី ដោយចាប់បាន​នៅបរិវេន​កន្លែងលេងកីឡា ខានត្បូងផ្ទះបាយ ខាងក្នុងលូក្រោមថ្ម។ហើយពេលបច្ចុប្បន្នពស់មួយក្បាលនេះត្រូវ​បានរក្សាទុកដោយលោកគ្រូ ប្រាក់ សាខន។ដោយ ស៊ូ ដារ៉ា

បន្លែជាកត្តាសំខាន់

ម្ហូបអាហារជាកត្តាមួយដ៏សំខាន់ផងដែរ មនុស្ស ម្នាក់ៗមិនអាចខ្វះបាននោះទេ ដោយ ហេតុនេះហើយទើបយើងត្រូ វគិតអំពី អាហារដែរយើង បរិភាគរាល់ ថ្ងៃមិនថាជា បន្លែ ឬ ក៏ ទឹកនោះទេ ដែរយើង ម្នាក់ ត្រូវ តែគិតពីអនាមយ័ និង សារធាតុគី មី ដែរ នៅក្នុងវា។ដោយហេតុថាសព្វថ្ងៃនៅ បន្លែ ដែរយើងបានទិញ មកពីទីផ្សារនោះ គឺពោរពេញទៅដោយជាតិគីមី ដោយ យើងមិនបាដឹងអំពីវា ដូចនេះ ហើយបា ន ជានៅសាលាប
ច្ចេកទេស ដុនបូស្កូខេត្ត កែបបាន ដំាបន្លែជាច្រើនមុខ សម្រាប់ផ្គត់ផ្គ ងទៅដល់សាលាទំា ងមួយដោយមិនបាន ប្រើប្រាស់នូវជីគីមីនោះទេ។ដូចជាដំណំា ប៉េបោះគឺ ជាបន្លែមួយប្រភេទដ៏ មានប្រយោជន៏ដែរយើងអាចយកវាទៅស្លរ ឬ ធ្វើអ្វីបានជាច្រើន ទៀតតាមដែល​យើងត្ រូវការ។បើយោងតាមសំដី របស់អ្នកគ្រូ ប៉ុក សុខសន្ដិភាព ដែរគាត់ជាគ្រូ​ផ្នែកកសិកម្ម​នៃសាលា​បច្ចេក​ទេសដុនបូស្កូខេត្តកែបបានអោយដឹងថា បន្លែប៉េង​បោះគឺងាយស្រួលក្នុងការដំា ហើយយើងអាច​ប្រមូលផលបានត្រឹមតែរយះពេល ពី ៦៥ថ្ងៃទៅ ៧៥ថ្ងៃប៉ុណ្ណោះ និង មិនចាំបាច់ប្រើប្រាស់ជីគីមីនោះទេ ហើយវាទទួលផល​បានយូរទៅតាមការដែរយើងថែទំាវា។ដោយស៊ូ ដារ៉ា

ការកសាងក្លាងទ្វានៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប

កាលពីថ្ងៃទី១ ខែ កុម្ភៈ ឆ្នាំ២០១៤ក ន្លង ទៅនេះនៅសាលាបច្ចេក ទេសដុនបូស្កូខេត្តកែបបានចាប់ផ្ដើមកសាង ក្លាងទ្វា មួយដែលមានកំពស់ប្រាំបីម៉ែត ក្រោមការផ្ដួចផ្តើមរបស់លោក ឪពុកលី​ សំណាង ដែលគាត់ជាអ ធិការ សាលាប ច្ចេកទេសដុ នបូស្កូខេត្តផ្ទាល់តែម្ដង។ដោយសង្កេតឃើញថាក្លាយទ្វាសាលា មានសភាពចាស់ហើយតូចបាន ជាមាន ការផ្ដួចផ្តើមកសាង ក្លាងទ្វាថ្មី នេះឡើង។បើយាងតាមសំដីរបស់លោក ពូ ធី ដែលគាត់គឺជាអ្នកកសាងក្លាងទ្វា សាលា ដុនបូស្កូខេត្តកែបបានអោយដឹងថា ក្លាងទ្វា នេះបើគិតមកដល់ត្រឹមថ្ងៃ សុក្រ ទី ២១ ខែ កុម្ភៈ ឆ្នំា ២០១៤ បានសម្រេចប្រហែលជា ៤០ ភាគរយ ហើយខ្ញុំមិនកំណត់ច្បាប់ទេថាវានិងបញ្ជាប់នៅពេលណាអោយប្រាបកដ អាចនិងចុងខែ មិនាឬលើសពីនេះ ហើយការធ្វើក្លាងទ្វានេះបានចំណាយប្រាប់សរុប ប្រហែលជា២០០០ដុល្លា ទំាងការទិញសម្ភារៈ​ និង ថ្លៃកម្មករ។ដោយស៊ូ ដារ៉ា

Thursday, February 20, 2014

កម្មវិធី Adobe After Effect

តើលោកអ្នកដឹងទេថា កម្មវិធី Adobe After Effect គេប្រើវាសម្រាប់ធ្វើអ្វី?កម្មវិធី Adobe After Effect គឺជាទម្រប់ផលិ

ផលរបស់ ក្រុមហ៊ុន Adobe ដែរគេនិយមប្រើទៅតាមស្ថានី​ និង ផលិកម្មផ្សេង សម្រាប់ លេង ស្ទាយ​ ការធ្វើសិល  ធ្វើ background អោយមានចលនា បង្កើតជាស្ពត និង ការលេង Effect ផ្សេងៗទៀតជាច្រើនតាមដែរយើងត្រូវការ។ ហើយនៅក្នុងកម្មវិធីនេះមានការកម្មវិធីជំនួយជាច្រើនដូចជា Photoshop  IIIustrator និង កម្មវិធី​ design ជាច្រើន


ទៀត