Thursday, March 13, 2014

ការចុះទស្សនកិច្ច

កាលពីព្រឹកថ្ងៃ ព្រហស្បន៏ ទី ១៣ ខែ មិនា​ ឆ្នំា២០១៤ នេះនៅបរិវេនវត្តកំពូលមាស ហៅវត្ត ប្រឡាយដែលស្ថិតនៅ ភូមិភ្នំតូច ឃុំកណ្ដោ ស្រុកទឹកឈូ ខេត្តកំពត  បានបើកកម្មវិធីមួយ​ស្ដីអំពីការនិយាយដោយសេរី និង ភាពទុកចិត្ត ដែលមានការចូលរួមពីអ្នកផលិតកម្មវិធីវិទ្យុជាតិ ៩ មករា សិស្សា​នុសិស្ស​នៃសាលា​បច្ចេកទេស​ដុន​បូស្កូខេត្តកែប និង ប្រជាពលរដ្ឋ​នៅក្នុង​ភូមិខាងលើ​ ព្រមទាំងសិស្សមកពី​វិទ្យាល័យមាន រិទ្វ អង្គការ Epic art កម្មវិធីបើកឡើង ក្រោមប្រធានបទ ការអនុវត្តច្បាប់ទប់ស្កាត់អំពើ​ហិង្សាក្នុងគ្រួសារ។ក្នុងនោះក៏មានវាក្មិន​ចូលរួម​ចំនួន បួន រូប គឺលោក ជយ័ ផានិត លោក ជា ភីរ៉ា និង លោក​ សេ វណ្ណា។ក្នុងកម្មវិធីនេះក៏មាន​ការចោទសួរជាសំនួរពីប្រជាពលរដ្ឋ និង សិស្សានុសិស្ស ទៅកាន់វាក្មិន ធ្វើការបកស្រាយស្ដី អំពី​សិទ្ងិ ច្បាប់ និង ការទប់ស្កាត់អំពើហិង្សាក្រុុងគ្រួសារ។ក្នុងគោលបំណងដើម្បី អោយប្រជាពល​រដ្ឋយល់ច្បាស់អំពីសិទ្ធ និង ច្បាប់ភាពស្មើរគ្មារវាងប្ដី ប្រពន្ធ។





















Friday, March 7, 2014

ក្មេងអាយុចាប់ពី០​ដល់៧ឆ្នាំ

តាមទស្សនៈចិត្តវិទ្យាមួយបាននិយាយថា ម្ដាយគឺ ជាអ្នកនែនំាកូនអោយដើរក្នុងសង្គមនិង ជាអ្នក បង្ហាត់បង្រៀនកូនអោយចេះនិយាយ​ និង អប់រំចរិតលក្ខណកូនច្រើនជាងបុរស។
ធម្មជាតិនៅក្មេង ប្រុសគឺបានមើលម្ដាយរបស់ខ្លួនដូចជាប្រពន្ធ នៅពេលដែលឪពុករបស់គេបំបែកដូច នេះហើយ បានជាគេគិតថានៅពេលដែលគេ ធំឡើងគេនិងរកស្រីណា ម្នាក់ដែលដូចម្ដាយរបស់គេធ្វើជាប្រពន្ធ។ហើយគេឆ្ងល់ថាហេតុអ្វី បានជាម្ដាយរ បស់គេ ស្រលាញ់បុរស់ម្នាក់នេះ?ប្រសិនជាម្ដាយរបស់គេស្រលាញ់

បុរស់ម្នាកនេះ គឺពីព្រោះតែបុរស់ម្នាក់  នេះគឺជាបុរស់ ពិតប្រាកដ  និង​ ជាបុរស់ដែលល្អម្នាក់  ដូច្នេះហើយប្រសិនខ្ញុំ ក្លាយជាបុរស់ម្នាក់នោះ ឬប្រសើរជាងគាត់ ខ្ញុំនិង​ក្លាយជាបុរស់ម្នាក់ដែលល្អម្នាក់ ដូច្នេះបានជាគេមានចរិតលក្ខណៈដូចឪពុក
ចំនែក្មេងស្រីក៏ដូចគ្នាដែរគេមើលឪពុក និងនៅក្នុងគោលគំនិតថាឪពុកគឺជាបុរសដ៏អស្ចារ្យម្នាក់​ហើយនៅពេលដែលគេធំឡើងគេនិងរកបុរសម្នាក់ដែលដូចទៅនិង ឪពុករបស់គេ។


ការនំាចូលសម្ភារៈ នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប


កាលពីព្រឹកថ្ងៃ សុក្រ ទី ៧ ខែ មិនា​ ឆ្នំា ២០១៤នេះនៅសាលាបច្ចេកទេសដុន​បូស្កូខេត្តកែប​បានទទួលសម្ភារៈមួ​យកុង​កាណឺធំ ដែលជាការឧបម្ភត្តពី ទីក្រុងញ៉ូយ៉ក នៃសហរដ្ឋអាមេរិចរបស់អង្គការ SALESIANMISSIONS តាមរយះមួលនិធិ​ដុនបូស្កូកម្ពុជា ដែរសម្ភារៈទំាងនោះរួមមាន តុសម្រាប់រុញម្ហូប ក្ដាខៀនសរសេរដីស និង ហ្វឺត តុសម្រាបសិស្ស កៅអី ទូមានថត កៅអីធ្វើអំពីអ៊ីណុក ហើយសម្ភារៈប្រើសម្រាប់ជំនួយដល់ការសិក្សា​របស់របស់សិស្សនិសិត្សនៃសាលាប​ច្ចេកទេសដុនបូស្កូខេត្តកែប។