Tuesday, November 5, 2013

កិច្ចសម្ភាសន៏ជាមួយបងប្រុស សីថា

កាលពីថ្ងៃ​ សុក្រ ទី៣១ ខែ តុលា ឆ្នាំ២០១៣ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប សិស្ស​ផ្នែក​ទំនាក់ទំនងសង្គម និង សារពត៏​មានបាន​ធ្វើកិច្ចសម្ភាសន៏​មួយជាមួយបងប្រុស សីថា ដែរគាត់​ជា​អ្នក​ចំអិនម្ហូបអាហារសម្រាប់សាលា​បច្ចេកទេសដុនបូស្កូទំាងមួល ហើយគាត់​ជាជន​ពិការ​សំលេង(គរ)​ដែលកិច្ចសម្ភាសន៏​នេះ​ធ្វើ​ឡើង​ដើម្បីចង់ដឹងអំពីជីវិតពិត និង ការ​តស៊ូ​របស់​គាត់ក្នុង​ជិវិត​ តាំ​ងពីតូច​រហូត​មកដល់​សព្វថ្ងៃនេះថាមានការលំបាកអ្វីខ្លះ។

ការចុះកម្មសិក្សានៅស្ថានីវិទ្យុជាតិ ៩ មករា ខេត្តកំពត


កាលពីព្រឹកថ្ងៃអង្គារ៏ទី៥ ខែវិច្ចការសិស្ស​និស្សិត​នៃ​​សាលាបច្ចេក​ទេស​ដុនបូស្កូកែប និង ខេត្ត​ព្រះសីហនុ​បានចុះកម្មសិក្សាមួយនៅស្ថានីវិទ្យុ​មួយកន្លែងដែលមានរយៈពេលមួយម៉ោង ចាប់​ពីម៉ោង 9:00 ដល់ 10:00 ព្រឹកនៅ​ស្ថានី​វិទ្យុ​ជាតិ​កម្ពុជា 7 មករា FM 99:70MHZ ដែរមាន​កំរិការ​ផ្សាយ​ចេញ ពីរគីឡូវ៉ាត់​ ការចុះធ្វើ​កម្ម​សិក្សា​នេះ​ផងដែរធ្វើឡើង​ដើម្បី​ទទួល​យក​បទពិសោធ​ន៏​ ​និង ចំនេះ​​ដឹង​ការងារខាងពិធីករពិធីការនី។ ការ​ចុះកម្មសិស្សានេះមានការចូលរួមពី លោកគ្រូម៉ៃ​ខល និង លោក តាវ៉កាន់ ដែរជាអ្នកស្មាក់ចិត្ត​បង្រៀននៅសាលាផ្នែក ការផលិតកម្មវិធីវិទ្យុ និង លោកគ្រូ តុលា ដែលជាប្រធាន​ផ្នែក​ទំនាក់​ទំនងសង្គមផ្ទាល់ ព្រមជាមួយលោកគ្រូ ប្រាក់​សាខន និង លោកគ្រូ​ ង៉ែតងៀន​ ។ដោយយោង​តាមសំដីផ្ទាល់របស់លោកពូ ជា ធនវុឌ្ឍី ប្រធាន​ការិយាល័យ​រដ្ឋបាលវិទ្យុ និង​ លោក ជា តិចជ៉ុន ជាប្រធានការិយាល័យវិទ្យុ បានមាន​ប្រសាសន៏ថា​​៖ ​វិទ្យុជាតិ​កម្ពុជា ៧ មករានេះបានសម្ភាន៏ដាក់អោយប្រើប្រាស់នៅថ្ងៃ ទី២០ ខែ កក្ដដា ឆ្នាំ២០០៨ ក្រោមការ​ជួយ​ឧបត្តមពី កញ្ជាប់ថវិការរដ្ឋ និង ក្រុមហ៊ុនអាជីវកម្មសោទស្សន៏ ហើយវិទ្យុនេះបង្កើត​ឡើងក្នុង​គោលបំណង ផ្ដល់ពត៏មានទៅដល់ប្រជាពលរដ្ឋ ទទួលពត៏​មានពី
ប្រជាពលរដ្ឋ និង ការកំសាន្ត។ហើយដំបូងឡើយវិទ្យុនេះបង្កើត​ឡើងក្រោមការ​ជួយពីប្រទេសវៀតណាម និង មានការ​ផ្សាយ​បន្ដពីវិទ្យុ ABC

Monday, November 4, 2013

ពិធីសម្ភោធ មណ្ឌលយុវជន​លោកពុករួរ និង​ អាងទឹក

កាលពីព្រឹកថ្ងៃទី ព្រហស្បត៏ ទី ៣១​ ខែ តុលា ឆ្នាំ២០១៣​ នៅសាលាបច្ចេកទេស ដុនបូស្កូខេត្ត កែបបានប្រារព្ធកម្មវិធី សម្ភោធ មណ្ឌលយុវជនលោកពុករួរ និង​ អាងទឹងរួមជា មួយនឹងផ្ទះស្នាក់ អ្នកគ្រូស្រីដែលទើបបានកសាងរួចហើយ។ដែលក្នុងកម្មវិធីនេះក្រោមអធិបតីភាពលោក ជ្មីតអីស្ម៊ែរ អូលីវីយេ ​ អភិបាលព្រះសហគមន៏ភូមិភាគភ្នំពេញ ហើយនិង លោកពុក ​លី​ សំណាងដែល  ជាអធិការ នៃសាលាបច្ចេកដុនបូស្កូខេត្តកែប ព្របជាមួយនឹកលោក ឪពុក ចន ដែលជាអធិការ នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ និងអ្នកស្មក្រ័ចិត្តជាច្រើនរូបទៀត លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស នៃសាលាបច្ចេកទេសដុនបូស្កូទំាងមូល។ដែលកម្មវិ ធី​នេះបាន​ប្រារព្​ធចាប់ផ្ដើមនៅម៉ោង 2:30 ដល់ម៉ោង 4:45 ល្ងាច ហើយក៏មាន​សំដែលជូន​នូវរបាំណំាណាវ ចង្វាក់តាឡុង ម៉ាកឌីស៉ន់ និង របាំជូនពរ័ជូនទស្សនាផងដែរ។