Monday, November 4, 2013

ពិធីសម្ភោធ មណ្ឌលយុវជន​លោកពុករួរ និង​ អាងទឹក

កាលពីព្រឹកថ្ងៃទី ព្រហស្បត៏ ទី ៣១​ ខែ តុលា ឆ្នាំ២០១៣​ នៅសាលាបច្ចេកទេស ដុនបូស្កូខេត្ត កែបបានប្រារព្ធកម្មវិធី សម្ភោធ មណ្ឌលយុវជនលោកពុករួរ និង​ អាងទឹងរួមជា មួយនឹងផ្ទះស្នាក់ អ្នកគ្រូស្រីដែលទើបបានកសាងរួចហើយ។ដែលក្នុងកម្មវិធីនេះក្រោមអធិបតីភាពលោក ជ្មីតអីស្ម៊ែរ អូលីវីយេ ​ អភិបាលព្រះសហគមន៏ភូមិភាគភ្នំពេញ ហើយនិង លោកពុក ​លី​ សំណាងដែល  ជាអធិការ នៃសាលាបច្ចេកដុនបូស្កូខេត្តកែប ព្របជាមួយនឹកលោក ឪពុក ចន ដែលជាអធិការ នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ និងអ្នកស្មក្រ័ចិត្តជាច្រើនរូបទៀត លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស នៃសាលាបច្ចេកទេសដុនបូស្កូទំាងមូល។ដែលកម្មវិ ធី​នេះបាន​ប្រារព្​ធចាប់ផ្ដើមនៅម៉ោង 2:30 ដល់ម៉ោង 4:45 ល្ងាច ហើយក៏មាន​សំដែលជូន​នូវរបាំណំាណាវ ចង្វាក់តាឡុង ម៉ាកឌីស៉ន់ និង របាំជូនពរ័ជូនទស្សនាផងដែរ។

0 comments:

Post a Comment